នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសំរាលកូននោះ យូដារស់នៅភូមិកេស៊ីប។
យ៉ូស្វេ 19:29 - អាល់គីតាប បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសារួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំដែននោះបត់ទៅរ៉ាម៉ា រហូតដល់ទីរ៉ុស ជាក្រុងដែលមានកំផែងការពារ រួចបត់ទៅដល់ហូសា ហើយទៅផុតត្រឹមសមុទ្រ។ ទឹកដីនោះក៏រាប់ទាំងក្រុងម៉ាហាឡាប អាក់ស៊ីប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រំប្រទល់នេះបត់ឆ្ពោះទៅរ៉ាម៉ា រហូតដល់បន្ទាយទីរ៉ុស និងហូសា រួចទៅដល់សមុទ្រមេឌីទែរ៉ាណេ ដោយកាត់តាមភូមិភាគអាកស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក៏បត់ទៅដល់រ៉ាម៉ា នឹងទីរ៉ុសដ៏ជាក្រុងមាំមួន រួចក៏បត់ទៅដល់ហូសា ហើយចេញទៅផុតត្រឹមសមុទ្រតាមស្រុកអាក់ស៊ីប |
នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសំរាលកូននោះ យូដារស់នៅភូមិកេស៊ីប។
ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។
ស្តេចហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយឲ្យស្តេចទត។
ស្តេចស៊ូឡៃម៉ានប្រើមនុស្សចំនួនប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់សម្រាប់ដាប់ថ្មនៅលើភ្នំ។
«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ!
ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី ប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។ ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រអែលខកចិត្ត។
ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។
បន្ទាប់មក មានក្រុងអ៊ូម៉ា អាផេក និងរេហូប។ មានទាំងអស់ម្ភៃពីរក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
កុលសម្ព័ន្ធអេស៊ើរ មិនបានបណ្តេញអ្នកស្រុកអាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញទេ។