ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
យ៉ូស្វេ 13:16 - អាល់គីតាប ទឹកដីរបស់គេលាតសន្ធឹង ចាប់ពីក្រុងអារ៉ូអ៊ើរដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្តាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទឹកដីរបស់គេចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងតំបន់ខ្ពង់រាបទាំងមូលនៅជិតមេឌីបា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា |
ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅកណ្តាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ើរ។
ពួកគេជួលរទេះចំបាំង ៣២ ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពដែលមកបោះទ័ពនៅទល់មុខក្រុងមេឌីបា។ បន្ទាប់មក ជនជាតិអាំម៉ូននាំគ្នាចេញពីទីក្រុងរបស់ខ្លួន រួចតំរៀបជាក្បួនទ័ពដើម្បីច្បាំង។
នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។
ក្រុងហែសបូនជារាជធានីរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ស្តេចស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹង រហូតដល់ស្ទឹងអើណូន។
នៅគ្រានោះ ពួកយើងដណ្តើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្តាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។
គឺស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើរណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្តាលទឹកធ្លាក់នោះ រហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន
ក្រុងហេសបូន និងក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន
ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្តាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូលរហូតដល់ក្រុងឌីបូន។
ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាអ៊ីមុាំ បម្រើអុលឡោះតាអាឡា ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡាបានប្រគល់ឲ្យ»។
ជនជាតិអ៊ីស្រអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ើរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអើណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាស្តេចមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ?