ទ្រង់ប្រហារខ្ញុំពីគ្រប់ទិសទី ធ្វើឲ្យខ្ញុំវិនាស ទ្រង់រំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដូចគេរំលើងដើមឈើ។
យ៉ូស្វេ 10:35 - អាល់គីតាប នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាប់យកបានក្រុងនោះនៅថ្ងៃនោះឯង រួចវាយប្រហារពួកគេដោយមុខដាវ។ នៅថ្ងៃនោះ លោកបំផ្លាញមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះអស់រលីងគ្មានសល់ ដូចលោកបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ចាប់យកបាននៅថ្ងៃនោះឯង រួចកាប់គេដោយមុខដាវ ព្រមទាំងបំផ្លាញពួកអ្នកដែលនៅក្រុងនោះអស់រលីងក្នុងថ្ងៃនោះ ដូចជាបានធ្វើដល់ក្រុងឡាគីសដែរ។ |
ទ្រង់ប្រហារខ្ញុំពីគ្រប់ទិសទី ធ្វើឲ្យខ្ញុំវិនាស ទ្រង់រំលើងសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដូចគេរំលើងដើមឈើ។
ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេ ទាំងស្រុង ឬផ្តាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ។
បន្ទាប់មកទៀតយ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូលចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ឡើងពីក្រុងអេក្លូនឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។
គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្តេចព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ យ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។