Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 10:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពួក​គេ​ចាប់​យក​បានក្រុង​នោះ​នៅ​ថ្ងៃ​នោះ​ឯង រួចវាយ​ប្រហារពួក​គេ​ដោយ​មុខ​ដាវ។ នៅ​ថ្ងៃ​នោះ លោក​បំផ្លាញ​មនុស្ស​ទាំង​ប៉ុន្មាន​នៅក្នុង​ក្រុង​នោះ​អស់​រលីង​គ្មាន​សល់ ដូច​លោក​បាន​ប្រ​ព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទី‌ក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 10:35
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បំផ្លាញ​ខ្ញុំ​ពី​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​ទៅ​បាត់ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​ទ្រង់​បាន​រំលើង​ចេញ ដូច​ជា​ដើម​ឈើ


ប៉ុន្តែ​ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​គេ


រួច​មក យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ដល់​អេក្លុន បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ


ត​មក យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​អេក្លុន​ឡើង​ទៅ​ដល់​ហេប្រុន ច្បាំង​នឹង​គេ​ទៀត


ហើយ​ចាប់​យក​ក្រុង​នោះ​បាន រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច នឹង​អស់​ទាំង​តំបន់​គេ ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​នោះ​ផង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ តាម​គ្រប់​ទាំង​ការ​ដែល​លោក​បាន​ធ្វើ​ដល់​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម