យ៉ូប 40:15 - អាល់គីតាប ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចគោ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ដំរីទឹកដែលយើងបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចគោ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលដំរីទឹក ដែលអញបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ |
កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
វាជាស្នាដៃដ៏វិសេសរបស់អុលឡោះ មានតែទ្រង់ដែលបង្កើតវាទេ ដែលអាចបង្ក្រាបវាបាន។
ទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់ជាចំណីសត្វ ទ្រង់ក៏ធ្វើឲ្យដំណាំដុះឡើង សម្រាប់មនុស្សលោក ដើម្បីឲ្យគេមានអាហារបរិភោគ