តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា?
យ៉ូប 39:20 - អាល់គីតាប តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប និងមានសំរែកគួរឲ្យញាប់ញ័រ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងឬ ដែលធ្វើឲ្យវា អាចលោតដូចជាកណ្តូប? ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប និងមានសម្រែកគួរឲ្យញាប់ញ័រ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងឬអី ដែលធ្វើឲ្យវាអាចលោត ដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច |
តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា?
ខ្ញុំកំពុងតែរសាត់បាត់ទៅ ដូចជាស្រមោលនៅពេលល្ងាច គេកំចាត់ខ្ញុំដូចកំចាត់សត្វល្អិត។
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សំរែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
សន្ធឹករបស់ពួកវាឮដូចសន្ធឹករទេះចំបាំង ដែលបោះពួយទៅមុខនៅលើកំពូលភ្នំ។ សន្ធឹកពួកវាឮសូរដូចភ្លើងឆាបឆេះចំបើង។ ពួកវាប្រៀបបីដូចជាកងទ័ពដ៏ខ្លាំងពូកែ តំរៀបគ្នាចូលប្រយុទ្ធ។