អុលឡោះបានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាង ឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាង ឲ្យគ្រប់គ្រងនៅពេលយប់។ អុលឡោះក៏បង្កើតផ្កាយទាំងឡាយដែរ។
យ៉ូប 38:7 - អាល់គីតាប ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកម៉ាឡាអ៊ីកាត់បន្លឺសំឡេងយ៉ាងសប្បាយ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពេលផ្កាយព្រឹកច្រៀងជាមួយគ្នា និងអស់ទាំងពួកស្ថានសួគ៌ ស្រែកហ៊ោដោយអំណរ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។ |
អុលឡោះបានបង្កើតដុំពន្លឺធំៗពីរ គឺដុំពន្លឺមួយដែលធំជាង ឲ្យគ្រប់គ្រងនៅពេលថ្ងៃ រីឯដុំពន្លឺដែលតូចជាង ឲ្យគ្រប់គ្រងនៅពេលយប់។ អុលឡោះក៏បង្កើតផ្កាយទាំងឡាយដែរ។
ថ្ងៃមួយ ពពួកម៉ាឡាអ៊ីកាត់ នាំគ្នាចូលទៅជួបអុលឡោះតាអាឡា អ៊ីព្លេសហ្សៃតនក៏ស្ថិតនៅក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងនោះដែរ។
ថ្ងៃមួយ ពួកម៉ាឡាអ៊ីកាត់នាំគ្នាចូលមកជួបអុលឡោះតាអាឡា ហើយអ៊ីព្លេសហ្សៃតនក៏មកជួបទ្រង់ជាមួយពួកគេដែរ។
ទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ទ្រង់ ហើយយកអណ្តាតភ្លើង ធ្វើជាអ្នកបម្រើរបស់ទ្រង់ ។
ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីអុលឡោះជាបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងម៉ាឡាអ៊ីកាត់យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកអះលីជំអះ។ ម៉ាឡាអ៊ីកាត់ទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ដ