ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
យ៉ូប 38:18 - អាល់គីតាប តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹង ចូរនិយាយមកចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹង ចូរនិយាយមកចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។ |
ដ្បិតទ្រង់មើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។
ទ្រង់បានកំណត់ព្រំដែនរវាងទឹក និងដី ទ្រង់ក៏បានបង្កើតរដូវប្រាំង និងរដូវឆ្នាំដែរ។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេបានឡើងទៅច្បាំងពាសពេញលើផែនដីទាំងមូល ហើយឡោមព័ទ្ធទីបោះជំរំរបស់ប្រជារាស្ដ្រអុលឡោះ ព្រមទាំងឡោមព័ទ្ធក្រុងដ៏ជាទីស្រឡាញ់របស់ទ្រង់ថែមទៀតផង។ ក៏ប៉ុន្ដែ មានភ្លើងធ្លាក់ពីលើមេឃមកលេបពួកគេអស់ទៅ។