Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 38:17 - អាល់គីតាប

17 តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញ ទ្វារ​នរ៉កា ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 តើ​មាន​នរណា​បង្ហាញ​ឲ្យ​អ្នក​ឃើញ ទ្វារ​ស្ថាន​មច្ចុរាជ ហើយ​អ្នក​ធ្លាប់​ឃើញ​ទ្វារ​រណ្ដៅ​ដ៏​ងងឹត​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ

សូមមើលជំពូក ចម្លង




យ៉ូប 38:17
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​នឹង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​ងងឹត ដែល​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ឥត​វិល​ត្រឡប់​វិញ​ឡើយ។


លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ ខ្ពស់​លើស​ផ្ទៃ​មេឃ ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត ដែល​អ្នក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។


ទ្រង់​យក​ភាព​ងងឹត​ចេញ​ពី​ទី​ជម្រៅ ហើយ​លើក​ផ្នូរ​ខ្មោច មក​ដាក់​ក្រោម​ពន្លឺ។


នរ៉កា​មិន​លាក់​កំបាំង​ចំពោះ ទ្រង់​ឡើយ ទ្រង់​មើល​ធ្លុះ​ដល់​រណ្ដៅ​នៃ​សេចក្ដី​វិនាស។


សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង​ព្រះ‌អាទិត្យ!


គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ទ្រង់​ឃើញ​ឡើយ។


អ្នក​ខ្លះ​ទៀត​រស់​នៅ​ក្នុង​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ជាប់​ឃុំ‌ឃាំង ជាប់​ច្រវាក់​យ៉ាង​សែន​វេទនា


ទ្រង់​នាំ​ពួក​គេ​ចេញ​ពី​ទី​ងងឹត ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ហើយ​ទ្រង់​បាន​ផ្ដាច់​ច្រវាក់​ចេញ​ពី​ពួក​គេ។


គេ​លេប​អាហារ​លែង​ចូល​ទៀត​ហើយ គឺ​គេ​នៅ​ជិត​សេចក្ដី​ស្លាប់។


មច្ចុរាជ​បាន​រួប‌រឹត​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​អន្ទះ‌អន្ទែង​ភ័យ​ខ្លាច​ស្លាប់ ខ្ញុំ​រង​ទុក្ខ​លំបាក ហើយ​ឈឺ​ចុក​ចាប់​ពន់​ប្រមាណ។


ទោះ​បី​ខ្ញុំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ការពារ និង​រក្សា​ខ្ញុំ​ជា‌និច្ច​ ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​អាសូរ​ខ្ញុំ​ផង សូម​មើល​ខ្ញុំ​ដែល​រង​ទុក្ខ​លំបាក ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ខ្ញុំ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់


ទ្រង់​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ទ្រង់​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ទ្រង់​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី នាម​របស់​ទ្រង់ គឺអុលឡោះ‌តាអាឡា។


ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម