តើនរណាប្រគល់អំណាចឲ្យទ្រង់ គ្រប់គ្រងផែនដី? តើនរណាប្រគល់ពិភពលោកទាំងមូល មកឲ្យទ្រង់កាន់កាប់?
យ៉ូប 37:15 - អាល់គីតាប សូមអ្នកសង្កេតឲ្យច្បាស់ថា តើអុលឡោះបញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ទ្រង់ តាមរបៀបណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើលោកជ្រាបពីព្រះដាក់កម្រិតរបស់ទាំងនោះ ជាយ៉ាងណា ពីព្រះអង្គធ្វើឲ្យផ្លេកបន្ទោរ នៃពពកព្រះអង្គភ្លឺផ្លេកៗដូចម្តេចឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកសង្កេតឲ្យច្បាស់ថា តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ តាមរបៀបណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើលោកជ្រាប ពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ |
តើនរណាប្រគល់អំណាចឲ្យទ្រង់ គ្រប់គ្រងផែនដី? តើនរណាប្រគល់ពិភពលោកទាំងមូល មកឲ្យទ្រង់កាន់កាប់?
អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ សូមនៅស្ងៀម ហើយរិះគិតអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់!
តើអ្នកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។
ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! តើនរណាបានបង្កើតផ្កាយទាំងនោះ? គឺអុលឡោះតាអាឡាដែលបានហៅហ្វូងតារាទាំងនោះ ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព ទ្រង់ហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។ ដោយសារកម្លាំង និងអំណាចដ៏ខ្លាំងពូកែ ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។