យ៉ូប 34:4 - អាល់គីតាប យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យយើងរាល់គ្នារើសយក សេចក្ដីណាដែលត្រឹមត្រូវ សម្រាប់ពួកយើង ហើយឲ្យយើងបានស្គាល់ សេចក្ដីដែលល្អនៅក្នុងចំណោមយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យយើងរាល់គ្នារើសយកសេចក្ដីណាដែលត្រឹមត្រូវ សំរាប់ពួកយើង ហើយឲ្យយើងបានស្គាល់សេចក្ដីដែលល្អនៅក្នុងចំណោមយើង |
អៃយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែអុលឡោះមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យឲ្យបានត្រឹមត្រូវវិញ»។
មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។
អស់អ្នកដែលបានឃើញបញ្ញើនេះ ក៏លាន់មាត់គ្រប់ៗគ្នាថា៖ «តាំងពីជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីបមក គេមិនដែលជួបប្រទះហេតុការណ៍បែបនេះឡើយ។ ដូច្នេះ ត្រូវតែពិនិត្យមើលការណ៍នេះ ឲ្យបានល្អិតល្អន់ ហើយពិភាក្សាគ្នាថា តើយើងគួរសម្រេចបែបណា?»។
ឥឡូវនេះ បងប្អូនទាំងអស់គ្នាដែលជាជនជាតិអ៊ីស្រអែលអើយ សូមបងប្អូនពិភាក្សាគ្នានៅទីនេះ ហើយធ្វើការសម្រេចចិត្តចុះ!»។