ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
យ៉ូប 32:12 - អាល់គីតាប ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះអៃយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយតបនឹងសម្ដីលោកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ |
ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ។ មានតែអុលឡោះប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់អៃយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅអៃយ៉ូបវិញបាន ធ្វើហាក់ដូចជាអុលឡោះមានកំហុសមែន។
គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។