ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
យ៉ូប 30:28 - អាល់គីតាប មុខខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកំដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្ដាលជំនុំ ស្រែករកគេជួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុខខ្ញុំឡើងខ្មៅ តែមិនមែនដោយសារកម្ដៅថ្ងៃទេ ខ្ញុំក្រោកឈរនៅទីប្រជុំជន ស្រែកហៅគេឲ្យជួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ |
ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។
ពិណរបស់ខ្ញុំលេងបានតែបទទំនួញ សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
ខ្ញុំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយខ្ញុំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
ខ្ញុំសូមសួរអុលឡោះដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាទ្រង់បំភ្លេចខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ការពារខ្ញុំ ហេតុអ្វីបានជាទ្រង់បោះបង់ចោលខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?