គេដេញជនក្រីក្រឲ្យចេញពីផ្លូវ ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក ឲ្យរត់ពួនទាំងអស់គ្នា។
យ៉ូប 30:25 - អាល់គីតាប ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កំសត់ទុគ៌ត ទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើខ្ញុំមិនបានស្រក់ទឹកភ្នែកនឹងមនុស្ស ដែលមានសេចក្ដីលំបាកទេឬ? តើខ្ញុំមិនព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កម្សត់ទុគ៌តទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្ដីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី |
គេដេញជនក្រីក្រឲ្យចេញពីផ្លូវ ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក ឲ្យរត់ពួនទាំងអស់គ្នា។
ដ្បិតពេលមនុស្សវេទនាស្រែកអង្វរ ខ្ញុំជួយយកអាសាគេ ហើយខ្ញុំក៏បានជួយក្មេងកំព្រា គ្មានទីពឹងដែរ។
ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។
អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ តែងតែពោលថា ខ្ញុំឲ្យអាហារ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។
អ្នកណាមើលងាយអ្នកដទៃ អ្នកនោះជាមនុស្សបាប រីឯអ្នកដែលមានចិត្តមេត្តាដល់ជនក្រីក្រ នឹងមានសុភមង្គល។
អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថអុលឡោះដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងទ្រង់វិញ។
អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថអុលឡោះដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
អ្នកដែលចែកទានដល់ជនទុគ៌ត ទុកដូចជាឲ្យអុលឡោះតាអាឡាខ្ចី ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនោះវិញ។
អ្នកណាប្រមូលទ្រព្យសម្បត្តិ ដោយចងការប្រាក់ហួសកំរិត ធនធានរបស់អ្នកនោះនឹងធ្លាក់ទៅក្នុងដៃរបស់មនុស្ស ដែលមានចិត្តមេត្តាចំពោះជនក្រីក្រ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ខ្ញុំ សូមទ្រង់នឹកចាំថា ខ្ញុំបានឈរ នៅចំពោះមុខទ្រង់ ដើម្បីទូរអាអង្វរសម្រាប់ពួកគេ សូមទ្រង់បង្វែរកំហឹងចេញពីពួកគេ។
ហេតុនេះ សូមជម្រាបស្តេច សូមស្តេចប្រោសមេត្តាឲ្យខ្ញុំជូនយោបល់ចំពោះស្តេចដូចតទៅ គឺសូមស្តេចលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងចិត្តអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះស្តេចនឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
កាលអ៊ីសាទៅជិតដល់ក្រុងយេរូសាឡឹម គាត់ឃើញទីក្រុង ហើយគាត់យំនឹកអាណិតក្រុងនោះ ទាំងនិយាយថា៖
ដូចមានចែងទុកមកថាៈ «ទ្រង់ចែក ទ្រង់ប្រទានឲ្យអ្នកក្រ សេចក្ដីសុចរិតរបស់ទ្រង់នៅស្ថិតស្ថេរ រហូតតរៀងទៅ»។