យ៉ូប 30:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្ដីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 តើខ្ញុំមិនបានស្រក់ទឹកភ្នែកនឹងមនុស្ស ដែលមានសេចក្ដីលំបាកទេឬ? តើខ្ញុំមិនព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កម្សត់ទុគ៌តទេឬ? សូមមើលជំពូកអាល់គីតាប25 ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កំសត់ទុគ៌ត ទេឬ? សូមមើលជំពូក |
ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។