ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ ចេញពីមុខខ្ញុំដែរ!
យ៉ូប 3:9 - អាល់គីតាប សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះ បានងងឹត ដោយរកពន្លឺមិនឃើញឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ! យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ ហើយក៏មិនឃើញអរុណរះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ |
ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ ចេញពីមុខខ្ញុំដែរ!
សូមឲ្យយប់នោះត្រូវបណ្ដាសា របស់អ្នកនក្ខត្តឫក្ស និងត្រូវបណ្ដាសារបស់អ្នកដាស់ស្ដេចក្រពើ!
ខ្ញុំសង្ឃឹមថាបានសុភមង្គល តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា កើតមានដល់ខ្ញុំទៅវិញ។
ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា មុនពេលទ្រង់នាំភាពងងឹតចូលមក ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ ដែលគ្របដណ្ដប់ដោយភាពអន្ធការ។ អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ តែទ្រង់បានធ្វើឲ្យថ្ងៃនោះក្លាយទៅជា យប់ដ៏សែនងងឹត ទ្រង់ធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា ពពកដ៏ខ្មៅងងឹត។
ពួកយើងសង្ឃឹមថានឹងបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ! យើងសង្ឃឹមថា នឹងមានពេលមួយ យើងបានជាសះស្បើយ តែយើងបែរជាជួបភ័យអាសន្នទៅវិញ!