Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 3:10 - អាល់គីតាប

10 ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ ចេញ​ពី​មុខ​ខ្ញុំ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្ដី​វេទនា​ពី​ភ្នែក​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ ចេញ​ពី​មុខ​ខ្ញុំ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពី​ព្រោះ​មិន​បាន​បិទ​ទ្វារ​ផ្ទៃ​ម្តាយ​ខ្ញុំ​ទេ ក៏​មិន​បាន​បិទ​បាំង​សេចក្ដី​វេទនា ពី​ភ្នែក​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូប 3:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ស្ត្រីៗ ក្នុង​សាច់​ញាតិ​របស់​ស្តេច​អប៊ីម៉ា‌ឡិច​ទាំង​មូល ក្លាយ​ទៅ​ជា​ស្ត្រី​អារ ព្រោះ​តែ​សារ៉ា ជា​ភរិយា​របស់​អ៊ីព្រហ៊ីម។


កាលអុលឡោះ‌តាអាឡា​ឃើញ​ថា យ៉ាកកូប​មិន​សូវ​ស្រឡាញ់​លេអា​ដូច្នេះ ទ្រង់​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។


«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។


«នៅ​ថ្ងៃ​នេះ​ទៀត ទោះ​បី​ខ្ញុំ​យក​ដៃ​ខ្ទប់​ពាក្យ​ត្អូញ‌ត្អែរ​របស់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​រអ៊ូ‌រទាំ​កាន់​តែ​ខ្លាំង​ថែម​ទៀត។


ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្លាប់​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផុត​ដង្ហើម​នៅ​ពេល ចេញ​ពី​ផ្ទៃ​ម្ដាយ?


សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ! យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ


ចូរ​ដក​ទុក្ខ​កង្វល់​ចេញ​ពី​ចិត្ត​របស់​អ្នក ហើយ​ដក​អ្វីៗ​ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​ឈឺ​ចាប់​នោះ​ចេញ ដ្បិត​យុវ‌វ័យ និង​គ្រា​ពេញ​វ័យ​មិន​នៅ​ស្ថិត‌ស្ថេរ​យូរ​ឡើយ។


ប្រសិន​បើ​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​ស្លាប់ មុន​ពេល​ខ្ញុំ​កើត​មក​នោះ​ប្រសើរ​ជាង។ ម្ដាយ​របស់​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា ផ្នូរ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ រហូត​ត​ទៅ។


ប៉ុន្តែ ចំពោះ​នាង​ហា‌ណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បីអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម