គេនាំគ្នាជម្រាបយ៉ាកកូបថា៖ «យូសុះនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ យ៉ាកកូបមិនរំភើបចិត្តសោះ ព្រោះគាត់មិនជឿសំដីរបស់ពួកគេទេ។
យ៉ូប 29:24 - អាល់គីតាប ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសំដែងចិត្តមេត្តាករុណាចំពោះពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យមុខរីករាយ របស់ខ្ញុំបាត់ចេញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេរកជឿមិនបាន។ ពួកគេរង់ចាំខ្ញុំសម្តែងចិត្តមេត្តាករុណា ចំពោះពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ |
គេនាំគ្នាជម្រាបយ៉ាកកូបថា៖ «យូសុះនៅរស់នៅឡើយទេ ហើយកំពុងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលផង»។ ប៉ុន្តែ យ៉ាកកូបមិនរំភើបចិត្តសោះ ព្រោះគាត់មិនជឿសំដីរបស់ពួកគេទេ។
ពួកគេរង់ចាំខ្ញុំ ដូចរង់ចាំទឹកភ្លៀង គឺដូចអ្នកស្រែទន្ទឹងរង់ចាំភ្លៀងចុងរដូវ។
ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ ហើយខ្ញុំស្ថិតនៅជាមួយពួកគេ ដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួន និងដូចមនុស្សម្នាក់លើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។
ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង!
អុលឡោះតាអាឡាអើយ ប្រជាជនណាលើកតម្កើងទ្រង់ ព្រមទាំងរស់នៅក្រោមពន្លឺ ដ៏សប្បុរសរបស់ទ្រង់ ប្រជាជននោះមានសុភមង្គលហើយ!
សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ អ៊ីសាសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។