មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
យ៉ូប 24:14 - អាល់គីតាប ឃាតកក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឃាតកក្រោកឡើងពីព្រលឹមស្រាង ក៏សម្លាប់អ្នកក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃាតកក្រោកឡើងពីព្រលឹម គេសម្លាប់ជនក្រីក្រ និងជនទុគ៌ត នៅពេលយប់ គេធ្វើជាចោរប្លន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សឃាតកម្មគេក្រោកពីព្រលឹមស្រាង ក៏សំឡាប់មនុស្សក្រីក្រនឹងមនុស្សកំសត់ទុគ៌ត ហើយនៅពេលយប់គេធ្វើជាចោរវិញ |
មានអ្នកខ្លះទៀតបះបោរប្រឆាំងនឹងពន្លឺ ពួកគេមិនស្គាល់ផ្លូវរបស់ពន្លឺទេ ហើយក៏មិនដើរនៅក្នុងមាគ៌ានៃពន្លឺដែរ។
គេដេញជនក្រីក្រឲ្យចេញពីផ្លូវ ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក ឲ្យរត់ពួនទាំងអស់គ្នា។
អុលឡោះតាអាឡាចោទប្រកាន់ពួកអះលីជំអះ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ទ្រង់ថា: “អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ! អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់បានឡើយ។
ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។
ដូច្នេះ ចូរនឹកគិតអំពីរបៀបដែលអ្នកបានទទួល និងបានឮបន្ទូលនៃអុលឡោះ ហើយប្រតិបត្ដិតាម រួចកែប្រែចិត្ដគំនិតទៅ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចចោរចូលលួច គឺអ្នកពុំដឹងថា យើងនឹងមកដល់ថ្មើរណាឡើយ។