យ៉ាកុប 2:3 - អាល់គីតាប ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាក៏ឲ្យតម្លៃដល់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងនោះ ហើយនិយាយថា៖ “សូមលោកអញ្ជើញអង្គុយនៅកន្លែងល្អនេះចុះ” រួចនិយាយទៅអ្នកក្រថា៖ “ឯងឈរនៅទីនោះ” ឬថា៖ “អង្គុយនៅទៀបកំណល់ជើងអញទៅ” Khmer Christian Bible រួចអ្នករាល់គ្នាក៏មើលទៅអ្នកដែលស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងនិយាយថា សូមអញ្ជើញអង្គុយនៅកន្លែងកិត្ដិយសនេះចុះ ហើយនិយាយទៅកាន់អ្នកក្រថា ចូរឈរនៅទីនោះ ឬនិយាយថា ចូរអង្គុយនៅក្បែរកំណល់ជើងរបស់ខ្ញុំនេះចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ |
អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា: “ចៀស! កុំចូលមកជិតខ្ញុំ ក្រែងលោភាពវិសុទ្ធរបស់ខ្ញុំ ធ្វើឲ្យអ្នកឯងស្លាប់!” ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់ យើងកាន់តែឆេះឆួលឡើងថែមទៀត។
ស្តេចហេរ៉ូដ និងពួកទាហានចំអកឲ្យគាត់ ព្រមទាំងជេរប្រមាថមើលងាយគាត់ផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យគាត់ រួចបញ្ជូនទៅលោកពីឡាតវិញ។
ដ្បិតបងប្អូនស្គាល់គុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ស្រាប់ហើយ គឺគាត់មានសម្បត្តិដ៏ច្រើន គាត់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់គាត់។
ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ
រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស!
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។