បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
យេរេមា 52:31 - អាល់គីតាប នៅថ្ងៃទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីនឲ្យមានសេរីភាព។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃម្ភៃប្រាំ ខែទីដប់ពីរ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដា នៅឆ្នាំទីមួយនៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាក ដោះលែងព្រះបាទយ៉ូយ៉ាគីនឲ្យមានសេរីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក |
បីថ្ងៃទៀត ស្តេចហ្វៀរ៉អ៊ូននឹងលើកកិត្តិយសអ្នកឡើង ហើយតែងតាំងអ្នក ឲ្យបំពេញមុខងាររបស់អ្នកឡើងវិញ គឺអ្នកនឹងជូនពែងស្រាទៅស្តេច ដូចអ្នកធ្លាប់ធ្វើកាលពីមុន។
បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចំរើនអាយុស្តេចហ្វៀរ៉អ៊ូន ស្តេចបានជប់លៀងក្រុមមន្ត្រីរបស់ស្តេច។ ពេលនោះ ស្តេចបានឲ្យគេដោះលែងមហាតលឹកទាំងពីរនៅមុខមន្ត្រីទាំងអស់។
ទ្រង់លើកមុខខ្ញុំឡើងឲ្យខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ ខ្ញុំនឹងធ្វើគូរបាននៅក្នុងជំរំសក្ការៈ របស់ទ្រង់ ទាំងស្រែកដោយអំណរ ខ្ញុំនឹងច្រៀងគីតាបសាបូរ ជូនអុលឡោះតាអាឡា។
ក៏ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាខែលការពារខ្ញុំ ទ្រង់ផ្តល់សិរីរុងរឿងឲ្យខ្ញុំ និងប្រោសឲ្យខ្ញុំងើបមុខឡើងវិញបាន។
ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។
ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកស្តេចសេដេគា បុត្ររបស់ស្តេចយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ស្តេចយេហូយ៉ាគីម។