ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
យេរេមា 52:28 - អាល់គីតាប ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន ៣០២៣នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបណ្ដាជនដែលព្រះបាទនេប៊ូក្នេសាបាននាំទៅជាឈ្លើយ នៅឆ្នាំទីប្រាំពីរ គឺមានពួកយូដាចំនួនបីពាន់ម្ភៃបីនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន៣ ០២៣នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពួកបណ្តាជន ដែលនេប៊ូក្នេសាបានដឹកនាំទៅជាឈ្លើយ នៅឆ្នាំទី៧ គឺមានពួកយូដា អស់ចំនួន៣០២៣នាក់ |
ស្តេចនេប៊ូក្នេសារកៀរប្រជាជន ដែលនៅសេសសល់ពីសង្គ្រាម យកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ អ្នកទាំងនោះធ្វើជាទាសកររបស់ស្តេចនេក្នេនេសារ និងបុត្ររបស់ស្តេច រហូតដល់អាណាចក្រពែរ្សគ្រប់គ្រងស្រុក។
ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលមកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
ក្នុងចំណោមអស់អ្នកដែលស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន ចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។
ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូង បិទអស់ហើយ គ្មាននរណាមកបើកទៀតទេ ជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជា ឈ្លើយសឹកអស់គ្មានសល់។
ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចនេប៊ូក្នេសា ស្ដេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២នាក់។
បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត អុលឡោះតាអាឡាបានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។
ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។