អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែអុលឡោះតាអាឡា អ្នកនឹងខ្ពស់មុខ ព្រោះតែម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
យេរេមា 51:2 - អាល់គីតាប យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន ដូចគេរែងអង្ករ។ អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន នៅថ្ងៃដ៏សែនវេទនានោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាត់មនុស្សដទៃឲ្យទៅក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន ដូចគេរែងអង្ករ។ អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន នៅថ្ងៃដ៏សែនវេទនានោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ |
អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែអុលឡោះតាអាឡា អ្នកនឹងខ្ពស់មុខ ព្រោះតែម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
អុលឡោះតាអាឡាដែលបានលោះអ្នករាល់គ្នា គឺម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ដោយយល់ដល់អ្នករាល់គ្នា យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន ដើម្បីរំលំអំណាចរបស់ពួកគេ។ ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ ដោយជិះសំពៅ ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកំចាត់កំចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកំទេចក្រុងនានានៅស្រុកបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ អុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កកវិញ គាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។