យេរេមា 51:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 យើងនឹងចាត់មនុស្សដទៃឲ្យទៅក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន ដូចគេរែងអង្ករ។ អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន នៅថ្ងៃដ៏សែនវេទនានោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ សូមមើលជំពូកអាល់គីតាប2 យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ីឡូន ដូចគេរែងអង្ករ។ អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក ពួកគេមកពីគ្រប់ទិសទី វាយលុកក្រុងបាប៊ីឡូន នៅថ្ងៃដ៏សែនវេទនានោះ។ សូមមើលជំពូក |
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។
ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។