សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ខ្ញុំ រីឯខ្ញុំវិញ ខ្ញុំសញ្ជឹងគិតពីឱវាទរបស់ទ្រង់។
យេរេមា 50:32 - អាល់គីតាប ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកំទេចក្រុងនានានៅស្រុកបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ យើងនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះទាំងអស់ដែលនៅជុំវិញគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកម្ទេចក្រុងនានានៅស្រុកបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ អញនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះគ្រប់ទាំងអស់ដែលនៅជុំវិញគេផង។ |
សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ខ្ញុំ រីឯខ្ញុំវិញ ខ្ញុំសញ្ជឹងគិតពីឱវាទរបស់ទ្រង់។
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
យើងនឹងដុតកំពែងក្រុងដាម៉ាស់ ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់ ស្ដេចបេនហាដាដ»។
គេនឹងលែងយកថ្មគ្រឹះដ៏មានតម្លៃ ឬថ្មសម្រាប់ធ្វើជាសសរ ចេញពីអ្នកទៀតឡើយ ដ្បិតអ្នកត្រូវវិនាសហិនហោចរហូតតទៅ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទាប់មក សូមប្រកាសថា: ក្រុងបាប៊ីឡូននឹងត្រូវលិចលង់ដូច្នេះដែរ គឺក្រុងនេះរងទុក្ខលំបាក ដែលអុលឡោះតាអាឡាធ្វើឲ្យកើតមានដល់ពួកគេ ពួកគេនឹងរលំ ក្រោកឡើងវិញពុំរួចឡើយ»។ ពាក្យរបស់យេរេមាចប់តែត្រឹមណេះ។
ប៉ុន្តែ ស្តេចមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ស្តេចក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកំទេច ប្រាសាទរបស់ក្រុងនោះផង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ក្រុងថេម៉ាន ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងបូសរ៉ាផង»។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកំទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចំបាំង មានសំរែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកំទេចប្រាសាទរបស់ ស្ដេចបេនហាដាដទៀតផង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ កំពែងក្រុងកាសា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងនោះផង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសំរែកជ្រួលច្របល់ សំរែកសឹកសង្គ្រាម និងសំឡេងត្រែ។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកំទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។
អ៊ីស្រអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ក្នុងផ្នូរខ្មោច។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
ហេតុនេះគ្រោះកាចផ្សេងៗនឹងកើតមានដល់ក្រុងនេះ ក្នុងថ្ងៃតែមួយ គឺអ្នកក្រុងនឹងត្រូវស្លាប់ កាន់ទុក្ខ ស្រេកឃ្លាន ហើយនឹងមានភ្លើងឆេះបំផ្លាញក្រុងថែមទៀតផង ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដែលវិនិច្ឆ័យទោសក្រុងនេះ ទ្រង់ប្រកបដោយអំណាច។