ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 49:6 - អាល់គីតាប

ប៉ុន្តែ ក្រោយ​មក យើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ក្រោយ​មក យើង​នឹង​ស្ដារ​ស្រុក​អាំម៉ូន​ឡើង​វិញ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ជាន់​ក្រោយ​អញ​នឹង​នាំ​ពួក​កូន​ចៅ​អាំម៉ូន ដែល​ជា​ឈ្លើយ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក



យេរេមា 49:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ កំរៃ និង​ប្រាក់​ចំណេញ​ដែល​ក្រុង​នេះ​រក​បាន នឹង​ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា គ្មាន​នរណា​អាច​ប្រមូល​ទ្រព្យ​ទាំង​នេះ​ទុក​បាន​ឡើយ ដ្បិត​របស់​ទ្រព្យ​ទាំង​នេះ​នឹង​ត្រូវ​បម្រុង​ទុក​ជា​អាហារ សម្រាប់​ពួក​អ្នក​បម្រើអុលឡោះ‌តាអាឡា និង​ជា​សម្លៀក‌បំពាក់​ដ៏​ថ្លៃ‌ថ្នូរ​សម្រាប់​ពួក​គេ។


ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។


យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ប៉ុន្តែ នៅ​គ្រា​ចុង​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​ម៉ូអាប់​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ការ​វិនិច្ឆ័យ​ទោស​ជន‌ជាតិ​ម៉ូអាប់​ចប់​តែ​ត្រឹម​ណេះ។


ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​បាន​ចំរុង‌ចំរើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​ឲ្យ​នាង​បាន​ចំរុង​ចំរើន​ឡើង​វិញ​ដែរ។


គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។