ខ្ញុំមកជ្រកកោនជាមួយអុលឡោះតាអាឡាហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
យេរេមា 48:9 - អាល់គីតាប ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅ ដ្បិតស្រុកនេះត្រូវអន្តរាយហើយ! ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវ កំទេចឲ្យវិនាសហិនហោច គ្មានប្រជាជនរស់នៅទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅ ដ្បិតស្រុកនេះត្រូវអន្តរាយហើយ! ក្រុងទាំងឡាយនៅស្រុកម៉ូអាប់នឹងត្រូវ កម្ទេចឲ្យវិនាសហិនហោច គ្មានប្រជាជនរស់នៅទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ |
ខ្ញុំមកជ្រកកោនជាមួយអុលឡោះតាអាឡាហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
ខ្ញុំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។
ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។
អុលឡោះតាអាឡាពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
ប្រជាជនស្រុកអេស៊ីបអើយ ចូរវេចបង្វេចទៅ ដ្បិតខ្មាំងនឹងកៀរអ្នកទៅជាឈ្លើយ។ ក្រុងណូបនឹងក្លាយទៅជាទីស្មសាន ជាកន្លែងដែលឆេះខ្ទេចខ្ទី គ្មាននរណារស់នៅ។
ប្រជាជនស្រុកម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំ!
ហេតុនេះ យើងជាម្ចាស់ដែលនៅអស់កល្ប យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ អុលឡោះនឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។