ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
យេរេមា 48:27 - អាល់គីតាប ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់អ្នកឬ? តើបានឃើញគេនៅកណ្ដាលពួកចោរឬ? ដ្បិតវេលាណាដែលអ្នកនិយាយពីគេ នោះអ្នកចេះតែគ្រវីក្បាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម៉ូអាប់អើយ ពីមុនអ្នកធ្លាប់សើចចំអកឲ្យអ៊ីស្រាអែល អ្នកងក់ក្បាលឡកឡឺយ ធ្វើហាក់ដូចជាអ៊ីស្រាអែលស្ថិតនៅក្នុងចំណោមចោរដែលគេចាប់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល |
ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
ទ្រង់បានបណ្ដោយឲ្យប្រទេស ជិតខាងមើលងាយយើងខ្ញុំ ប្រជាជាតិដែលនៅជុំវិញ នាំគ្នាសើចចំអកឡកឡឺយដាក់យើងខ្ញុំ។
ពាក្យសំដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ យករឿងយើងខ្ញុំទៅលេងសើច។
ពួកគេបានបំផ្លាញស្រុករបស់ខ្លួន ឲ្យក្លាយទៅជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ ហើយគ្រវីក្បាល។
ជនជាតិអ៊ីស្រអែល ទាំងស្ដេច ទាំងនាម៉ឺន ទាំងអ៊ីមុាំ ទាំងណាពី នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់ ក្នុងពេលកំពុងតែលួច។
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!”
ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
ហេតុនេះ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ភ្នំតូចភ្នំធំ ជ្រលងដងអូរ ហើយក្រុងដែលនៅសល់តែគំនរបាក់បែក និងក្រុងដែលគេបោះបង់ចោលអើយ ប្រជាជាតិនានានៅជុំវិញនាំគ្នាប្លន់កំទេច និងចំអកឡកឡឺយឲ្យអ្នក។
ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី ពួកគេមានអំនួត ពួកគេត្មះតិះដៀល ប្រជារាស្ត្ររបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។
«យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកអាំម៉ូនជេរប្រមាថ ត្មះតិដៀលប្រជារាស្ត្ររបស់យើង ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយអ៊ីសាដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។