ទ្រង់នឹងកំទេចព្រៃព្រឹក្សាដ៏ល្អប្រណីត របស់ពួកគេ ឲ្យរលាយសូន្យ ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
យេរេមា 46:23 - អាល់គីតាប ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ ទោះបីព្រៃនោះពិបាកចូលក៏ដោយ ដ្បិតពួកគេមានចំនួនច្រើនឥតគណនា គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទ ទោះបើជាព្រៃស្តុក ដែលចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ័ពសត្រូវនាំគ្នាកាប់ព្រៃឈើ ទោះបីព្រៃនោះពិបាកចូលក៏ដោយ ដ្បិតពួកគេមានចំនួនច្រើនឥតគណនា គឺច្រើនជាងហ្វូងកណ្ដូបទៅទៀត។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន |
ទ្រង់នឹងកំទេចព្រៃព្រឹក្សាដ៏ល្អប្រណីត របស់ពួកគេ ឲ្យរលាយសូន្យ ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
ពេលសត្រូវលើកទ័ពមកវាយលុកពួកគេ កងទ័ពអេស៊ីបនាំគ្នារត់ទៅ យ៉ាងស្ងៀមស្ងាត់ ដូចពស់ដែលកំពុងលូន។ សត្រូវមកវាយពួកគេ ដូចអ្នកកាប់អុស កាន់ពូថៅ បម្រុងកាប់រំលំដើមឈើ។
«កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង!
រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។
ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រអែល។
ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេ ក៏មានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។