ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
យេរេមា 44:19 - អាល់គីតាប ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាជូនម្ចាស់ក្សត្រីនៅសូរ៉កានោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំជូនព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្ត្រីខ្លះបាននិយាយថា ៖ «ពេលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយថ្វាយទ្រង់ តើយើងបានធ្វើនំសម្រាប់គោរពដល់ទ្រង់ ហើយច្រួចតង្វាយថ្វាយដល់ទ្រង់មិនឲ្យប្ដីយើងដឹងឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត កាលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ នោះតើយើងបានធ្វើនំសំរាប់គោរពដល់ទ្រង់ ហើយច្រួចដង្វាយច្រួច ថ្វាយដល់ទ្រង់ក្រៅពីប្ដីយើងឬ។ |
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។
ស្តេចដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រអែល និងប្រព្រឹត្តដូចរាជវង្សរបស់ស្តេចអហាប់ដែរ ព្រោះស្តេចបានរៀបការជាមួយបុត្រីរបស់ស្តេចអហាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា។
មនុស្សទុច្ចរិតត្រូវតែទទួលទោសចៀសមិនផុត រីឯពូជពង្សរបស់មនុស្សសុចរិតនឹងរួចជីវិត។
អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និងប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូស ក្នុងស្រុកអេស៊ីប នាំគ្នាតបទៅយេរេមាវិញថា៖
ពេលនោះ យេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុស ទាំងស្រី និងអស់អ្នកដែលបានឆ្លើយតបមកគាត់ថា៖
កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំជូនព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាជូនព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។
ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអាសារបង់ អុលឡោះតាអាឡាមិនប្រកាន់ទោសនាងទេ។
ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអាសារបង់ ហើយអុលឡោះតាអាឡាមិនប្រកាន់ទោសនាងឡើយ។