អ្នកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
អ្នកត្រូវប្រាប់ដល់គេថា ខ្ញុំគ្រាន់តែទូលអង្វរស្ដេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ»។
លោកត្រូវប្រាប់ពួកគេវិញថា “ខ្ញុំបានមកអង្វរស្ដេច សូមកុំបញ្ជូនខ្ញុំទៅផ្ទះរបស់លោកយ៉ូណាថានវិញ ក្រែងលោខ្ញុំត្រូវស្លាប់”»។
យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ
គាត់ក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅជូននាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះជូននាងផង។ គាត់ក៏បានសូមឲ្យនាងចូលទៅជួបស្តេច ដើម្បីសូមការប្រណីសន្ដោស និងសូមអង្វរស្តេច សម្រាប់ជាតិសាសន៍របស់នាង។
ពួកមន្ត្រីខឹងនឹងយេរេមាជាខ្លាំង ពួកគេវាយគាត់ ហើយឃុំគាត់ក្នុងទីឃុំឃាំងនៅផ្ទះលោកយ៉ូណាថាន ជាស្មៀនស្តេច ដ្បិតគេបានប្រើផ្ទះនេះជាទីឃុំឃាំង។
សូមជម្រាបស្តេច សូមមេត្តាស្តាប់ពាក្យអង្វរកររបស់ខ្ញុំសិន សូមកុំឲ្យខ្ញុំវិលទៅផ្ទះលោកស្មៀនយ៉ូណាថានទៀតឡើយ បើមិនដូច្នោះទេ ខ្ញុំពិតជាត្រូវស្លាប់មិនខាន!»។
មន្ត្រីទាំងអស់នាំគ្នាមកជួបយេរេមា ហើយសួរចម្លើយគាត់។ គាត់ឆ្លើយទៅពួកគេវិញ តាមពាក្យដែលស្ដេចបានបង្គាប់។ ពួកគេក៏លែងដេញដោលសួរគាត់ ហើយការទាំងនោះក៏នៅជាការអាថ៌កំបាំង។
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។