មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
យេរេមា 34:16 - អាល់គីតាប ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ឥឡូវនេះ បានបែរទៅជាបង្អាប់ដល់ឈ្មោះយើងវិញ ដោយបានបង្ខំឲ្យពួកបាវប្រុសបាវស្រីរបស់អ្នករៀងខ្លួន ដែលអ្នកបានលែងឲ្យរួចចេញតាមបំណងចិត្តគេនោះ ឲ្យវិលមកនៅក្នុងបង្គាប់ និងធ្វើជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាវិញទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបែរជាដូរគំនិត ហើយប្រមាថនាមរបស់យើង ដោយចាប់ទាសាទាសីដែលអ្នករាល់គ្នាបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ បានបែរទៅជាបង្អាប់ដល់ឈ្មោះអញវិញ ដោយបានបង្ខំឲ្យពួកបាវប្រុសបាវស្រីរបស់ឯងរៀងខ្លួន ដែលឯងបានលែងឲ្យរួចចេញតាមបំណងចិត្តគេនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន នឹងធ្វើជាបាវប្រុសបាវស្រីរបស់ឯងរាល់គ្នាវិញទៀត។ |
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
ប៉ុន្តែ ក្រោយមក ពួកគេដូរគំនិត ហើយចាប់ពួកទាសាទាសីដែលខ្លួនបានដោះលែងនោះមកវិញ រួចបង្ខំឲ្យធ្វើជាទាសាទាសីដូចដើម។
ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។
រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។
រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ
ប្រសិនបើមនុស្សសុចរិតម្នាក់ងាកចេញពីផ្លូវសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិត យើងនឹងធ្វើឲ្យគេជំពប់ជើងដួល ហើយគេនឹងស្លាប់ពុំខាន។ គេនឹងត្រូវស្លាប់ព្រោះតែអំពើបាបរបស់ខ្លួនដោយអ្នកមិនបានទូន្មានគេ។ គ្មាននរណានឹកឃើញអំពើសុចរិតដែលអ្នកនោះធ្លាប់ប្រព្រឹត្តឡើយ តែយើងនឹងដាក់ទោសអ្នក។
យើងនឹងធ្វើឲ្យអ៊ីស្រអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតឡើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
មិនត្រូវយកឈ្មោះយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះអ្នករាល់គ្នាបន្ថោកនាមនៃអុលឡោះជាម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡា។
ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើង ដោយពោលថា: “តុរបស់អុលឡោះតាអាឡាសៅហ្មងហើយ មិនបាច់យកអាហារថ្លៃថ្នូរ ទៅតម្កល់លើតុនោះទេ”។
អ្នករាល់គ្នាយកម្ហូបអាហារសៅហ្មង មកដាក់នៅលើអាសនៈរបស់យើង ហើយអ្នករាល់គ្នាពោលថា “តើយើងខ្ញុំបានធ្វើឲ្យទ្រង់សៅហ្មង ត្រង់ណា?” គឺមកពីអ្នករាល់គ្នាពោលថា: តុរបស់អុលឡោះតាអាឡាមិនសូវសំខាន់ទេ!
«យើងសោកស្តាយណាស់ដោយបានតែងតាំងសូលជាស្តេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ សាំយូអែលរន្ធត់ចិត្តជាខ្លាំង គាត់ទូរអាអង្វរអុលឡោះតាអាឡាពេញមួយយប់។