Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 34:11 - អាល់គីតាប

11 ប៉ុន្តែ ក្រោយ​មក ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសា‌ទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស​បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ ក្រោយ​មក ពួក​គេ​ដូរ​គំនិត ហើយ​ចាប់​ពួក​ទាសា‌ទាសី​ដែល​ខ្លួន​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស​បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។

សូមមើលជំពូក ចម្លង




យេរេមា 34:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​អុលឡោះ‌តាអាឡា​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។


គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់ គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។


ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ទូរអា​អង្វរអុលឡោះ‌តាអាឡា ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!»។


ចូរ​អង្វរអុលឡោះ‌តាអាឡា​សូម​កុំ​ឲ្យ​មាន​ផ្គរ និង​ព្រឹល​តទៅ​ទៀត។ យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​អ្នក​រាល់​គ្នា​ទៀត​ទេ»។


មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។


មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ពុំ​បាន​ទទួល​ទោស​ភ្លាមៗ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​របស់​មនុស្ស​ចេះ​តែ​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។


មន្ត្រី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ចូល​រួម​ចុះ​កិច្ច​សន្យា​នោះ​នាំ​គ្នា​អនុវត្ត​តាម ហើយ​ដោះ​លែង​ទាសា‌ទាសី​របស់​ខ្លួន គឺ​ម្នាក់ៗ​អនុវត្ត​តាម​កិច្ច​សន្យា ដោយ​បើក​ឲ្យ​ទាសករ​ទាំង​នោះ​មាន​សេរី‌ភាព។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យេរេមា ដូច​ត​ទៅ៖


ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​ដូរ​គំនិត ហើយ​ប្រមាថ​នាម​របស់​យើង ដោយ​ចាប់​ទាសា‌ទាសី​ដែល​អ្នក​រាល់​គ្នា​បាន​ដោះ​លែង​នោះ​មក​វិញ រួច​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា‌ទាសី​ដូច​ដើម»។


យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ពួក​មន្ត្រី ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ និង​ក្នុង​កណ្ដាប់​ដៃ​កង‌ទ័ព​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន ទោះ​បី​កង‌ទ័ព​បាប៊ី‌ឡូន​ដក​ថយ​មួយ​រយៈ​សិន​ក៏​ដោយ។


កង‌ទ័ព​ខាល់ដេ​ដែល​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម​ឮ​ដំណឹង​ថា កង‌ទ័ព​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន​លើក​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប​មក ពួក​គេ​ក៏​ដក​ថយ​ពី​ក្រុង​យេរូ‌សាឡឹម។


«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!


ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សំដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។


យើង​នឹង​កំទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។


ធម្មតា​កាល​ណា​មនុស្ស​ម្នាក់​ជួប​ប្រទះ​នឹង​បច្ចា‌មិត្ត​ហើយ គេ​មិន​ដែល​ទុក​ឲ្យ​បច្ចា‌មិត្ត​នោះ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ស្រួលៗ​ទេ។ សូមអុលឡោះ‌តាអាឡា​ប្រទាន​រង្វាន់​ដល់​កូន​ចំពោះ​អំពើ​ល្អ ដែល​កូន​បាន​ប្រព្រឹត្ត​មក​លើ​ឪពុក​នៅ​ថ្ងៃ​នេះ។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម