យេរេមា 31:5 - អាល់គីតាប នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងដាំដំណាំទំពាំងបាយជូរ នៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: នៅក្នុងស្រុកនេះ ប្រជាជននៅតែទិញផ្ទះ ទិញដីស្រែ និងទិញចម្ការទំពាំងបាយជូរបន្តទៅទៀត”»។
ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ»។
រីឯភ្នំទាំងឡាយនៅស្រុកអ៊ីស្រអែលអើយ ដើមឈើរបស់អ្នករាល់គ្នានឹងបែកមែកសាខា បង្កើតផលផ្លែសម្រាប់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតពួកគេជិតត្រឡប់មកវិញហើយ។
ពេលនោះ យើងនឹងនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។
ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិប គឺភ្នំរបស់អេសាវ ពួកគេនឹងគ្រប់គ្រងលើស្រុកវាល ជាទឹកដីរបស់ជនជាតិភីលីស្ទីន។ ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារី ជាទឹកដីរបស់អេប្រាអ៊ីម។ រីឯកុលសម្ព័ន្ធពុនយ៉ាមីន នឹងគ្រប់គ្រងលើស្រុកកាឡាដ។
យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ ទម្លាក់ទៅក្នុងជ្រោះ ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
បើមាននរណាម្នាក់ដាំទំពាំងបាយជូរ ហើយពុំទាន់បានទទួលផលនៅឡើយ ចូរឲ្យអ្នកនោះវិលទៅផ្ទះវិញចុះ ក្រែងលោគេត្រូវស្លាប់នៅសមរភូមិ រួចមានម្នាក់ទៀតទទួលផលជំនួស។
ពេលអ្នកមានគូដណ្តឹង បុរសម្នាក់ទៀតនឹងរំលោភលើនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។
ទតនិយាយទៅអ៊ីមុាំវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗរបស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។