ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
យេរេមា 23:37 - អាល់គីតាប ចូរសួរណាពីថា “តើអុលឡោះតាអាឡាឆ្លើយមកអ្នកវិញដូចម្ដេច? តើអុលឡោះតាអាឡាមានបន្ទូលដូចម្ដេចខ្លះ”? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវសួរហោរាយ៉ាងដូច្នេះថា៖ តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្ដេច? ឬថា តើព្រះយេហូវ៉ាបានមានព្រះបន្ទូលយ៉ាងណាខ្លះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសួរព្យាការីថា “តើព្រះអម្ចាស់ឆ្លើយមកអ្នកវិញដូចម្ដេច? តើព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេចខ្លះ”? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងសួរហោរាយ៉ាងដូច្នេះថា តើព្រះយេហូវ៉ាបានឆ្លើយនឹងអ្នកយ៉ាងដូចម្តេច ហើយថា តើព្រះយេហូវ៉ាបានមានបន្ទូលយ៉ាងណាខ្លះ នោះវិញ |
ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។
គឺមិនត្រូវពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចបន្ទូលរបស់អុលឡោះដែលនៅអស់កល្ប គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃយើង។
ប្រសិនបើអ្នករាល់គ្នានៅតែពោលថា អុលឡោះតាអាឡាមានបន្ទូល នោះអុលឡោះតាអាឡាមានបន្ទូលដូចតទៅ: យើងបានហាមអ្នករាល់គ្នាមិនឲ្យពោលពាក្យ “អុលឡោះតាអាឡាមានបន្ទូល” ប៉ុន្តែ ដោយអ្នករាល់គ្នានៅតែពោលពាក្យនេះ