ជនជាតិអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា!
យេរេមា 2:4 - អាល់គីតាប អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាជាពូជពង្សអ៊ីស្រអែល ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកវង្សរបស់យ៉ាកុប និងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកវង្សរបស់យ៉ាកុប នឹងអស់ទាំងគ្រួសារនៃពួកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ |
ជនជាតិអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល អុលឡោះតាអាឡាមានបន្ទូលមកកាន់អ្នករាល់គ្នា!
អ្នកត្រូវប្រកាសដូចតទៅ: “ស្តេចស្រុកយូដា និងប្រជាជនក្រុងយេរូសាឡឹមអើយ សូមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: យើងនឹងធ្វើឲ្យមហន្តរាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុកក្ដួលចិត្តយ៉ាងខ្លាំង។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកជនជាតិ អ៊ីស្រអែលទុកសម្រាប់ទ្រង់ ជាផលផ្លែដំបូងរបស់ទ្រង់ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង ហើយបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការ ដូច្នេះ ដែរ?
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
«តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “អុលឡោះតាអាឡាបានបោះបង់ចោលអំបូរទាំងពីរដែលទ្រង់បានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
ស្តេចសេដេគា ជាស្ដេចស្រុកយូដាអើយ! សូមស្តាប់បន្ទូលរបស់អុលឡោះតាអាឡា! ទ្រង់មានបន្ទូលមកស្តេចថា៖ «អ្នកនឹងមិនស្លាប់ដោយមុខដាវឡើយ
ប្រជាជនល្ងីល្ងើឥតដឹងខ្យល់អ្វីអើយ ចូរស្ដាប់! អ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ អ្នករាល់គ្នាមានត្រចៀក តែស្ដាប់មិនឮ
«ចូរទៅឈរនៅមាត់ទ្វារម៉ាស្ជិទ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា ចូរនាំគ្នាស្ដាប់បន្ទូលរបស់ទ្រង់!
ជនជាតិអ៊ីស្រអែលអើយ ចូរស្ដាប់ បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាកំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដីភាព ហើយក៏គ្មាននរណាស្គាល់អុលឡោះដែរ។
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ អុលឡោះតាអាឡាមានបន្ទូល! ចូរក្រោកឡើង! នាំពាក្យបណ្ដឹងទៅប្រាប់ ឲ្យភ្នំធំៗ និងភ្នំតូចៗ ដឹងឮផង!