ដ្បិតខ្ញុំភ័យខ្លាចអុលឡោះដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងអំណាចដ៏ថ្កុំថ្កើង របស់ទ្រង់បានឡើយ។
យេរេមា 17:17 - អាល់គីតាប សូមកុំបំភ័យខ្ញុំឡើយ ដ្បិតទ្រង់ជាជំរករបស់ខ្ញុំ នៅថ្ងៃដែលខ្ញុំជួបទុក្ខលំបាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះអង្គកុំបំភ័យទូលបង្គំ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំបំភ័យទូលបង្គំឡើយ ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំជួបទុក្ខលំបាក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំឲ្យទ្រង់បានធ្វើជាសេចក្ដីស្ញែងខ្លាច ដល់ទូលបង្គំឡើយ ទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់ |
ដ្បិតខ្ញុំភ័យខ្លាចអុលឡោះដាក់ទោសណាស់ ខ្ញុំមិនអាចតទល់នឹងអំណាចដ៏ថ្កុំថ្កើង របស់ទ្រង់បានឡើយ។
មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន អុលឡោះតាអាឡា នឹងជួយអ្នកនោះជាមិនខាន។
រីឯខ្ញុំវិញ ខ្ញុំច្រៀងសរសើរអំណាចរបស់ទ្រង់ នៅពេលព្រឹក ខ្ញុំថ្លែងពីចិត្ត មេត្តាករុណារបស់ទ្រង់ ដ្បិតទ្រង់ជាកំពែងការពារខ្ញុំ និងជាជំរកនៅពេលខ្ញុំមានអាសន្ន។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។
រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡា និងយកទ្រង់ធ្វើជាបង្អែក ពិតជាទទួលពររបស់អុលឡោះមិនខាន!
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់អុលឡោះទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។