ពួកគេពោលថា «សូមអុលឡោះតាអាឡាបំពេញ កិច្ចការរបស់ទ្រង់ឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។
យេរេមា 17:15 - អាល់គីតាប ពួកគេពោលមកខ្ញុំថា: “តើបន្ទូលរបស់អុលឡោះតាអាឡានៅឯណា ចូរឲ្យបន្ទូលនោះសម្រេចជារូបរាងចុះ!” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! គេសួរទូលបង្គំថា៖ តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពោលមកទូលបង្គំថា: “តើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅឯណា ចូរឲ្យព្រះបន្ទូលនោះសម្រេចជារូបរាងចុះ!” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ |
ពួកគេពោលថា «សូមអុលឡោះតាអាឡាបំពេញ កិច្ចការរបស់ទ្រង់ឲ្យឆាប់ៗទៅ ដើម្បីឲ្យយើងបានឃើញផង! សូមឲ្យគម្រោងការរបស់អុលឡោះដ៏វិសុទ្ធ ជាម្ចាស់នៃជនជាតិអ៊ីស្រអែលបានសម្រេចឆាប់ៗ ដើម្បីឲ្យយើងបានស្គាល់ផង!»។
«កូនមនុស្សអើយ នៅស្រុកអ៊ីស្រអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់អុលឡោះតាអាឡា អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់អុលឡោះតាអាឡា? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
អ្នករាល់គ្នាធ្វើឲ្យអុលឡោះតាអាឡានឿយណាយ ព្រោះតែពាក្យសំដីរបស់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើពួកយើង មានធ្វើអ្វីឲ្យទ្រង់នឿយហត់?” គឺមកពីអ្នករាល់គ្នាពោលថា: “អ្នកណាប្រព្រឹត្តអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះ អុលឡោះតាអាឡា ដ្បិតទ្រង់ពេញចិត្តនឹងមនុស្ស បែបនេះ!” ហើយអ្នករាល់គ្នាពោលទៀតថា: “តើម្ចាស់ដែលវិនិច្ឆ័យដោយយុត្តិធម៌ នៅឯណា?”។