ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។
ដំណឹងនេះបានសាយចេញទៅ ក្នុងតំបន់នោះទាំងមូល។
ដំណឹងនេះបានឮសុសសាយពាសពេញតំបន់នោះ។
ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។
រឿងនោះបានល្បីខ្ចរខ្ចាយទួទៅ ពេញពាសក្នុងស្រុកនោះឯង។
កិត្ដិនាមរបស់អ៊ីសាក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអ៊ីព្លេសចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកអ៊ីសា អ៊ីសាក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។
ប៉ុន្ដែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹង ពាសពេញស្រុក។
កិត្ដិនាមរបស់អ៊ីសាល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាអ៊ីសាមិនអាចចូលទីក្រុង ដូចពីមុនបានទៀតឡើយ គឺអ៊ីសានៅតែខាងក្រៅទីក្រុងត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកជួបអ៊ីសា។
ស្តេចហេរ៉ូដបានដឹងអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតកិត្ដិនាមរបស់អ៊ីសាបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញ។ ហេតុនេះហើយបានជាគាត់មានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។
អ៊ីសាត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់រសអុលឡោះ នាមអ៊ីសាឮល្បីល្បាញពាសពេញតំបន់នោះ។
បន្ទាប់មក កិត្ដិនាមរបស់អ៊ីសាល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
កិត្ដិនាមរបស់អ៊ីសា ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់អ៊ីសា ព្រមទាំងសូមអ៊ីសាប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។
ពាក្យដែលគេនិយាយអំពីអ៊ីសា បានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
ស្តេចក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំហ៊ាននិយាយនៅចំពោះមុខស្តេច ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំជឿជាក់ថា ស្តេចជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។