Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:14 - អាល់គីតាប

14 ស្តេច​ហេរ៉ូដ​បាន​ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​កិត្ដិ‌នាម​របស់​អ៊ីសា​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះបាទ​ហេរ៉ូឌ​បាន​ឮ​អំពីការទាំងនេះ ដ្បិត​ព្រះនាម​របស់​ព្រះយេស៊ូវ​បាន​ល្បីសុសសាយ​។ មាន​គេ​និយាយ​ថា​៖ “យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ហើយ ហេតុនេះហើយបានជា​មហិទ្ធិឫទ្ធិ​ទាំងនេះ​កំពុង​ចេញឥទ្ធិពល​នៅក្នុង​គាត់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ស្ដេច​ហេរ៉ូឌ​បាន​ឮ​ពី​ការ​នេះ​ ដ្បិត​ព្រះ​នាម​ព្រះអង្គ​ល្បី​ល្បាញ​ ហើយ​គេ​និយាយ​ថា៖​ «លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុ​នេះ​ហើយ​ បាន​ជា​មាន​ការ​អស្ចារ្យ​កើត​ឡើង​តាម​រយៈ​គាត់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដំណឹង​នោះ​ក៏​ឮ​ដល់​ព្រះ‌បាទ​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូវ​បាន​ឮ​ល្បី​សុស‌សាយ។ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​យ៉ូហាន-បាទីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដំណឹង​នោះ​ក៏​ឮ​ដល់​ស្តេច​ហេរ៉ូឌ ដ្បិត​ព្រះ‌នាម​ទ្រង់​កាន់​តែ​ល្បី​សុស‌សាយ​ទៅ ហើយ​ស្តេច​មាន​បន្ទូល​ថា ច្បាស់​ជា​យ៉ូហាន-បាទីស្ទ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​សំដែង​មក ដោយ‌សារ​គាត់​ដូច្នេះ

សូមមើលជំពូក ចម្លង




ម៉ាកុស 6:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិ‌នាម​របស់​ស្តេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​អុលឡោះ​បាន​ជួយ​ស្តេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្តេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


ជន‌ជាតិ​អាំម៉ូន​នាំ​យក​សួយសារ‌អាករ​មក​ជូន​ស្តេច​អូសៀស។ កិត្តិ‌នាម​របស់​ស្តេច​ល្បី​រន្ទឺ រហូត​ដល់​ទល់​ដែន​ស្រុក​អេស៊ីប ដ្បិត​ទ្រង់​មាន​ប្ញទ្ធិ​អំណាច​យ៉ាង​ខ្លាំង។


ប៉ុន្ដែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង ពាស‌ពេញ​ស្រុក។


កិត្ដិ‌នាម​របស់​អ៊ីសា​ល្បី​ខ្ចរ‌ខ្ចាយ ពាស‌ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។


ប៉ុន្ដែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មិន​អាច​ចូល​ទី‌ក្រុង ដូច​ពី​មុន​បាន​ទៀត​ឡើយ គឺ​អ៊ីសា​នៅ​តែ​ខាង​ក្រៅ​ទី‌ក្រុង​ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​ជួប​អ៊ីសា។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា​តួន​ជា​ណាពី​មួយ​នាក់»។


នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច‌អធិរាជ​រ៉ូម៉ាំង ឈ្មោះ​ទីប៊ើរ លោក​ប៉ុនទាស-ពីឡាត​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​យូដា ស្តេច​ហេរ៉ូដ​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​កាលី‌ឡេ ស្តេច​ភីលីព​ជា​ប្អូន​របស់​ស្តេច​ហេរ៉ូដ ជា​អ្នក​គ្រប់‌គ្រង​តំបន់​អ៊ីទូ‌រេ និង​តំបន់​ត្រាខូ‌នីត ស្តេច​លីសានាស​ជា​អ្នក​គ្រប់‌គ្រង​ស្រុក​អាប៊ី‌ឡែន


ពាក្យ​ដែល​គេ​និយាយ​អំពី​អ៊ីសា បាន​លេច​ឮ​ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។


ដ្បិត​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ដែល​ចេញ​ពី​បង​ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុស​សាយ​ក្នុង​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង​ប្អូន​លើ​អុលឡោះ បាន​ឮ​ខ្ចរ‌ខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។


អុលឡោះ​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ អំណាច និង​ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក ស្រប​តាម​បំណង​ទ្រង់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម