ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
ម៉ាថាយ 9:24 - អាល់គីតាប «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ក៏មានបន្ទូលថា៖“ចេញទៅ! ក្មេងស្រីនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។ ពួកគេក៏សើចចំអកដាក់ព្រះអង្គ។ Khmer Christian Bible ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់ |
ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ ខ្ញុំអង្វររកអុលឡោះសូមចម្លើយពីទ្រង់ តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្តី ក៏ត្រូវគេមើលងាយដែរ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
គាត់ជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ គាត់ជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា គាត់ដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយគាត់ ហើយមិនរាប់រកគាត់ឡើយ។
គេនាំគ្នាចំអកដាក់អ៊ីសា អ៊ីសាក៏ដេញគេឲ្យចេញទៅក្រៅទាំងអស់គ្នា រួចអ៊ីសានាំតែឪពុកម្ដាយក្មេង និងសិស្សទាំងបីនាក់ ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។
កាលអ៊ីសាជ្រាបដំណឹងនេះ គាត់មានប្រសាសន៍ថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រមទាំងឲ្យបុត្រារបស់ទ្រង់សំដែងសិរីរុងរឿងវិញ»។
លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។
ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។