ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
ម៉ាថាយ 8:24 - អាល់គីតាប ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯអ៊ីសាវិញ គាត់សម្រាន្តលក់។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានខ្យល់ព្យុះយ៉ាងខ្លាំងបានកើតឡើងនៅលើបឹង ធ្វើឲ្យទូកនោះត្រូវរលកគ្របដណ្ដប់ ប៉ុន្តែព្រះយេស៊ូវកំពុងផ្ទំលក់។ Khmer Christian Bible ពេលនោះ កើតមានព្យុះមួយយ៉ាងធំនៅលើបឹង ហើយរលកបានបោកបក់គ្របលើទូក ប៉ុន្ដែព្រះអង្គកំពុងលង់លក់ក្នុងដំណេក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ |
ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសំរាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
ភ្នំឃើញទ្រង់ នាំគ្នាភ័យញាប់ញ័រ ភ្លៀងក៏បង្អុរចុះមកដែរ មហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យមានរលកធំៗ។
ពួកសិស្សចូលទៅជិតដាស់គាត់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។
ពេលឆ្លងទៅនោះ អ៊ីសាសម្រាន្តលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។
បើគិតពីប្រយោជន៍អ្នករាល់គ្នា ខ្ញុំសប្បាយចិត្ដ ដោយខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ ឥឡូវនេះយើងនាំគ្នាទៅផ្ទះគាត់»។