Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:24 - Khmer Christian Bible

24 ពេល​នោះ​ កើត​មាន​ព្យុះ​មួយ​យ៉ាង​ធំ​នៅ​លើ​បឹង​ ហើយ​រលក​បាន​បោក​បក់​គ្រប​លើ​ទូក​ ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ពេលនោះ មើល៍! មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​បាន​កើតឡើង​នៅលើ​បឹង ធ្វើឲ្យ​ទូក​នោះ​ត្រូវ​រលក​គ្របដណ្ដប់ ប៉ុន្តែ​ព្រះយេស៊ូវ​កំពុង​ផ្ទំលក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​អ៊ីសា​វិញ គាត់​សម្រាន្ត​លក់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យាង​ចុះ​ទូក​ ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។​


គេ​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដាស់​ថា៖​ «ព្រះអម្ចាស់!​ ជួយ​ផង​ យើង​កំពុង​វិនាស​ហើយ!»​


កាល​ពួកគេ​កំពុង​ឆ្លង​ទូក​ ព្រះអង្គ​ក៏​ផ្ទំ​លក់​ នោះ​ខ្យល់​ព្យុះ​ក៏​បក់​មក​លើ​បឹង​ ហើយ​ពួកគេ​ស្ទើរតែ​លិច​ទៅ​ក្នុង​ទឹក​ ព្រមទាំង​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់។​


ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​ត្រេកអរ​ណាស់​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ដូច្នេះ​ចូរ​យើង​ទៅ​ឯ​គាត់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម