រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនគាត់ ហើយគាត់ក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
ម៉ាថាយ 8:18 - អាល់គីតាប កាលអ៊ីសាឃើញបណ្ដាជនចោមរោមគាត់ គាត់ក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវទតឃើញហ្វូងមនុស្សនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ឲ្យឆ្លងទៅត្រើយម្ខាង។ Khmer Christian Bible ពេលព្រះយេស៊ូទតឃើញមនុស្សកុះករនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យឆ្លងទៅត្រើយម្ខាងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញមហាជនច្រើនកុះករនៅជុំវិញព្រះអង្គ ទ្រង់ក៏បញ្ជាឲ្យឆ្លងទូកទៅត្រើយម្ខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ព្រះអង្គក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ ទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ឲ្យឆ្លងទៅឯត្រើយម្ខាងទៅ |
រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនគាត់ ហើយគាត់ក៏ប្រាប់មហាជនឲ្យវិលត្រឡប់ទៅវិញដែរ។
នៅល្ងាចថ្ងៃដដែលនោះ អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។
អ៊ីសាឆ្លងទូកពីត្រើយម្ខាងមកវិញ គាត់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមអ៊ីសាម្ដងទៀត។
រំពេចនោះ អ៊ីសាបញ្ជាពួកសិស្សឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនគាត់ ហើយអ៊ីសាប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។
ថ្ងៃមួយ អ៊ីសាចុះទូកជាមួយសិស្ស គាត់មានប្រសាសន៍ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយអ៊ីសា។
អ៊ីសាជ្រាបថាគេបម្រុងនឹងចាប់គាត់យកទៅតែងតាំងជាស្ដេចដូច្នេះ អ៊ីសាក៏ចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែឯង។