Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ពេល​ព្រះយេស៊ូ​ទត​ឃើញ​មនុស្ស​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ព្រះអង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​អ៊ីសា​ឃើញ​បណ្ដា‌ជន​ចោម​រោម​គាត់ គាត់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាម​នោះ ព្រះ‌អង្គ​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន តែ​ព្រះ‌អង្គ​នៅ​ប្រាប់​បណ្តា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។


កាល​ព្រះ‌យេស៊ូវ​យាង​ចុះ​ពី​ភ្នំ​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ។


នៅ​ល្ងាច​ថ្ងៃ​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។


កាល​ព្រះ‌យេស៊ូវ​បាន​យាង​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ មាន​មហា​ជន​ច្រើន​កុះ​ករ មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ទ្រង់​គង់​នៅ​មាត់​សមុទ្រ។


រំពេច​នោះ ព្រះ‌អង្គ​បង្ខំ​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ក្រុង​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឲ្យ​បណ្ដាជន​វិល​ត្រឡប់​ទៅ​វិញ។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​គេ ហើយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។


ថ្ងៃ​មួយ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យើង​ឆ្លង​បឹង​ទៅ​ត្រើយ​ម្ខាង»។ ពួកគេ​ក៏​ចេញ​ទូក​ទៅ


ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម