ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។
ម៉ាថាយ 28:15 - អាល់គីតាប ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល ពួកទាហានក៏ទទួលលុយ ហើយធ្វើដូចដែលត្រូវបានបង្គាប់។ ដូច្នេះ រឿងនេះបានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកដល់សព្វថ្ងៃ។ Khmer Christian Bible ពួកទាហានក៏ទទួលយកប្រាក់ ហើយធ្វើតាមដូចដែលពួកគេបង្គាប់។ ដូច្នេះ រឿងនេះក៏បានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ទទួលយកប្រាក់នោះ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះនៅតែមានឮសុសសាយក្នុងចំណោមពួកសាសន៍យូដា រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្ដីដែលគេបង្គាប់។ រឿងនេះក៏លេចឮសុសសាយក្នុងចំណោមជនជាតិយូដា រហូតមកទល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។ |
ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។
ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាអ៊ីសាមិនអាចចូលទីក្រុង ដូចពីមុនបានទៀតឡើយ គឺអ៊ីសានៅតែខាងក្រៅទីក្រុងត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកជួបអ៊ីសា។
ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។