ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:22 - អាល់គីតាប

លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ អ៊ីសា ហៅ​អាល់ម៉ា‌ហ្សៀស​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីឡាត់​ក៏​សួរ​ពួកគេ​ថា​៖ “បើដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?”។ ពួកគេ​គ្រប់គ្នា​និយាយថា​៖ “ឆ្កាង​វា​ទៅ​!”។

សូមមើលជំពូក

Khmer Christian Bible

នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះគ្រិស្ដ​នេះ?»​ គេ​ក៏​និយាយ​ទាំង​អស់​គ្នា​ថា៖​ «ឆ្កាង​វា​ទៅ!»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ពីឡាត់​សួរ​គេ​ថា៖ «ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ​នេះ?» គេ​ទាំង​អស់​គ្នា​ឆ្លើយ​ថា៖ «ឆ្កាង​វា​ទៅ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រិស្ត​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ ដែល​ហៅ​ជា​ព្រះ‌គ្រីស្ទ​នេះ អ្នក​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

សូមមើលជំពូក



ម៉ាថាយ 27:22
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ខ្ញុំ តែងតែ​ពោល​ថា ខ្ញុំ​ឲ្យ​អាហារ ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ និង​ជា​ម្ចាស់​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់អុលឡោះ‌តាអាឡា ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។


ខ្ញុំ​កំចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។


យ៉ាកកូប​បង្កើត​យូសុះ ជា​ស្វាមី​របស់​សាទី​ម៉ារីយំ ដែល​បង្កើត​ណាពី​អ៊ីសា ហៅ​ថា អាល់ម៉ា‌ហ្សៀស។


កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​បារ៉ា‌បាស ឬ​អ៊ីសា​ហៅ​អាល់ម៉ា‌ហ្សៀស?»។


លោក​ទេសា​ភិបាល​សួរ​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។


លោក​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។


ពួក​អ៊ីមុាំ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​អ៊ីសា ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​គាត់ តែ​រក​មិន​បាន​សោះ។


ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ដែល​អុលឡោះ​តែង​តាំង​ហៅ​អាល់ម៉ា‌ហ្សៀស​នឹង​មក។ កាល​ណា​គាត់​មក​ដល់ គាត់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។


ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​អ៊ីសា​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​គាត់​ដែរ។


ដូច្នេះ បង​ប្អូន​អើយ! សូម​បង​ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា អុលឡោះ​លើក​លែង​ទោស​ឲ្យ​បង​ប្អូន​រួច​ពី​បាប តាម​រយៈ​អ៊ីសា ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បង​ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​បាន​ឡើយ។