Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:17 - អាល់គីតាប

17 កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​បារ៉ា‌បាស ឬ​អ៊ីសា​ហៅ​អាល់ម៉ា‌ហ្សៀស?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ នៅពេល​ហ្វូងមនុស្ស​បាន​ផ្ដុំគ្នា ពីឡាត់​សួរ​ពួកគេ​ថា​៖ “តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​? បារ៉ាបាស ឬ​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ កាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នក​រាល់គ្នា​ យេស៊ូ​បារ៉ាបាស​ ឬ​យេស៊ូ​ដែល​ហៅ​ថា​ ព្រះគ្រិស្ដ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ​បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រិស្ត?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ា‌បាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​ចូល​ទៅ​ជិត​ប្រជា‌ជន​ទាំង​មូល រួច​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់​ស្ទើរ​ដល់​កាល​ណា​ទៀត? ប្រសិន​បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ពិត​ប្រាកដ​មែន ចូរ​គោរព​បម្រើ​ទ្រង់​ចុះ ហើយ​ប្រសិន​បើ​ព្រះ​បាល​ជា​ម្ចាស់​វិញ ចូរ​គោរព​ព្រះ​បាល​ទៅ!»។ ពេល​នោះ​ប្រជា‌ជន​ពុំ​បាន​ឆ្លើយ​តប​អ្វី​ឡើយ។


យ៉ាកកូប​បង្កើត​យូសុះ ជា​ស្វាមី​របស់​សាទី​ម៉ារីយំ ដែល​បង្កើត​ណាពី​អ៊ីសា ហៅ​ថា អាល់ម៉ា‌ហ្សៀស។


នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​បារ៉ា‌បាស។


លោក​ពីឡាត​និយាយ​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​អ៊ីសា​មក​លោក ព្រោះ​គេ​មាន​ចិត្ដ​ច្រណែន។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​អ៊ីមុាំ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ស្តេច​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។


ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ដែល​អុលឡោះ​តែង​តាំង​ហៅ​អាល់ម៉ា‌ហ្សៀស​នឹង​មក។ កាល​ណា​គាត់​មក​ដល់ គាត់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម