ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:14 - អាល់គីតាប

យូសុះ​ក្រោក​ឡើង នាំ​ទារក និង​ម្តាយ​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​ក៏​ក្រោកឡើង នាំ​ព្រះកុមារ និង​ម្ដាយ​របស់​ព្រះអង្គ ចាកចេញ​ទៅ​អេហ្ស៊ីប​ទាំង​យប់

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​យប់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ

សូមមើលជំពូក



ម៉ាថាយ 2:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​យូសុះ​ភ្ញាក់​ឡើង គាត់​ក៏​ធ្វើ​តាម​បង្គាប់​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់ គឺ​គាត់​ទទួល​នាង​ម៉ារីយំ​មក​ធ្វើ​ជា​ភរិយា


កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ប្រាប់​យូសុះ ក្នុង​សុបិន​និមិត្ដ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ទារក និង​ម្តាយ​រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​សម្លាប់​ទារក»។


គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ស្តេច​ហេរ៉ូដ​ស្លាប់ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី ដែល​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​តាម​រយៈ​ណាពី​ថា៖ «យើង​បាន​ហៅ​បុត្រា​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក» ។


ពួក​សិស្ស​ចូល​ទៅ​ជិត​អ៊ីសា​ដាស់​គាត់​ថា៖ «តួន! តួន! យើង​ស្លាប់​ឥឡូវ​ហើយ»។ អ៊ីសា​ក្រោក​ឡើង គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។


មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ខ្ញុំ​ផង។