គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។
ម៉ាថាយ 18:26 - អាល់គីតាប អ្នកបម្រើនោះលុតជង្គង់ក្រាបដល់ជើងស្ដេច អង្វរថាៈ “សូមស្តេចមេត្ដាអត់ឱន ពន្យារពេលឲ្យខ្ញុំផង ខ្ញុំនឹងសងស្តេចវិញគ្រប់ចំនួន”។ ព្រះគម្ពីរខ្មែរសាកល “បាវបម្រើនោះក៏ក្រាបចុះថ្វាយបង្គំស្ដេច ទូលថា: ‘ សូមមេត្តាអត់ធ្មត់នឹងទូលបង្គំផង ទូលបង្គំនឹងសងអ្វីៗទាំងអស់ដល់ទ្រង់’។ Khmer Christian Bible បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន |
គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។
គេចូលទៅក្នុងផ្ទះ ឃើញទារកនៅជាមួយនាងម៉ារីយំជាម្តាយ គេក៏នាំគ្នាក្រាបថ្វាយបង្គំទារកនោះ រួចបើកហិបយកទ្រព្យរបស់ខ្លួន គឺមាស គ្រឿងក្រអូប និងជ័រល្វីងទេសមកជូនទារកនោះ។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។
លោកស៊ីម៉ូនឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ អ៊ីសាប្រាប់ទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។